(ភ្នំពេញ)៖ ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្ម អភិវឌ្ឍលំនៅឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានចេញនូវសេចក្ដីប្រកាសមួយ ស្ដីពីការគ្រប់គ្រងអាជីវកម្ម អភិវឌ្ឍលំនៅឋាន។

យោងតាមការប្រកាស របស់ក្រសួងបានឲ្យដឹងថា ការប្រកាសនេះមានគោលបំណង៖

- ធានាប្រសិទ្ធភាពនៃការគ្រប់គ្រង និងការត្រួតពិនិត្យអាជីវកម្ម អភិវឌ្ឍលំនៅឋាន
- ធានាសមធម៌ និងតុល្យាភាព នៃផលប្រយោជន៍ រវាងក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងអ្នកប្រើប្រាស់
- បង្ការទប់ស្កាត់ហានិភ័យហិរញ្ញាវត្ថុ ក្នុងវិស័យអចលនវត្ថុ សំដៅធានាស្ថេរភាពហិរញ្ញាវត្ថុ និងម៉ាក្រូសេដ្ឋកិច្ច
- ធានាចីរភាព នៃការអភិវឌ្ឍវិស័យអចលនវត្ថុ សំដៅជំរុញកំណើនសេដ្ឋកិច្ច
- រួមចំណែកទប់ស្កាត់សកម្មភាពសម្លាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍលំនៅឋាន។

ប្រកាសដដែលបានបញ្ជាក់ទៀតថា ថ្លៃអាជ្ញាបណ្ណត្រូវបានកំណត់ទៅតាមប្រភេទ និងទំហំនៃសំណង់៖

- ប្រភេទសំណង់ផ្ទះល្វែង០១ល្វែង ថ្លៃ ១០០.០០០រៀល ក្នុង១ល្វែង
- ភូមិគ្រឹះភ្លោះ ១០០.០០០រៀល ក្នុង១ភូមិគ្រឹះ - ភូមិគ្រឹះទោល ថ្លៃ២០០.០០០រៀលក្នុង១ភូមិគ្រឹះ
- អគារសហកម្មសិទ្ធិ០១-០២បន្ទប់គេង ១០០.០០០រៀលក្នុង១យូនីត
- អគារសហកម្មសិទ្ធិ ០៣បន្ទប់គេងឡើងទៅ ថ្លៃ២០០.០០០រៀលក្នុង១យូនីត៕

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងស្រុង៖​​​​