(ភ្នំពេញ)៖ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថាន នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសដែលបាន ទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងរយៈពេល៨ខែ ឆ្នាំ២០១៦នេះ មានចំនួនសរុប ១,៤៣២,៣១៦នាក់ កើនឡើង២.០១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៥ និងទទួលបានប្រាក់ចំណូល ៤០,៧៦៧,៦៨០ដុល្លារ កើនឡើង២,៣៧%។

គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា នៅខែសីហាកន្លងទៅនេះ ភ្ញៀវទេសចរដែលបានទិញប័ណ្ណ ចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ១៧២,០៤៦នាក់ និងទទួលបានទឹកប្រាក់ សរុបចំនួន ៤,៨៩០,៧០០ដុល្លារ៕