(ភ្នំពេញ)៖ របាយការណ៍​បូកសរុប​លទ្ធផល បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០១៦ គិត​ត្រឹម​ម៉ោង ១៦​រសៀល​បរបស់ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់៦ករណី​ ឃាត់មនុស្ស១១​នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ៩​នាក់​ និងមុខសញ្ញា​ប្រើប្រាស់ម្នាក់ និងដកហូតថ្នាំញៀនមេតំ​ហ្វេ​តា​មីន ​(ice) ៥.០​ក្រាម​ពីកញ្ជប់ធំ និង​៦​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកណ្ដាល បង្រា្ក​ប២ករណី​ឃាត់៣នាក់, នគរបាលកំពង់ស្ពឺ​ បង្រា្ក​ប១​ករណី​ឃាត់ខ្លួនម្នាក់, នគរបាលព្រះសីហនុ​ បង្រា្ក​ប១​ករណី​ឃាត់ខ្លួនម្នាក់​ នគរបាលខេត្ត​តាកែវ​ បង្រា្ក​ប១​ករណីឃាត់ខ្លួន៤នាក់ និងនគរបាលកំពត បង្ក្រាប់១ឃាត់ខ្លួន២នាក់ ៕