(ភ្នំពេញ)៖ សម្រាប់កម្មវិធីរាត្រីសមោសររបស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ​នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាសឧបត្ថម្ភថវិកា៥មឺុនដុល្លារ។

លោក ហ៊ុយ វណ្ណៈ និងថ្នាក់ដឹកនាំសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ចំពោះការចូលរួមឧបត្ថម្ភទឹកប្រាក់ដ៏ច្រើនបែបនេះ ដើម្បីឲ្យ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា នឹងបន្តការងារពង្រឹង និងលើកស្ទួយលើវិស័យព័ត៌មាន កាន់តែរីកចម្រើនខ្លាំងឡើង។

សូមបញ្ជាក់ថា កម្មវិធីរាត្រីសមោសររបស់ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ​បានប្រព្រឹត្តទៅ​ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។
លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភរបស់ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានអង្គភាពឯកជននានា ​លោកឧកញ៉ា និង​សប្បុរសជនជាច្រើនទៀត ដែលបាន​ទុកការឧបត្ថម្ភ ដល់កម្មវិធីរាត្រីសមោសរ របស់ ស.ស.ស.ក៕