(ភ្នំពេញ)៖ ​កម្មវិធីរាត្រីសមោសររបស់ សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) ​បាននឹងកំពុងប្រព្រឹត្តទៅ​ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភរបស់ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ប្រធានអង្គភាពឯកជននានា ​លោកឧកញ៉ា និង​សប្បុរសជនជាច្រើនទៀត ដែលបាន​ទុកការឧបត្ថម្ភ ដល់កម្មវិធីរាត្រីសមោសរ របស់ ស.ស.ស.ក៕