(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោត នៅការិយាល័យបឹងកេងកង៣ រាជធានីភ្នំពេញ នៅម៉ោង៨៖០០ព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ជាថ្ងៃដំបូងនៃការចុះឈ្មោះបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ។

លោក ហង្ស ពុទ្ធា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោត សូមចូលរួមទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នាចាប់ពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦តទៅ៕