(ភ្នំពេញ)៖ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលោក យូជី គូម៉ា ម៉ារូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា កំពុងចុះហត្ថលេខា លើលិខិតប្តូរសារ និងកំណត់ហេតុនៃការសិក្សា ស្តីពីការផ្តល់ហិរញ្ញាប្បទានឥតសំណង របស់ជប៉ុនចំនួន ៨៩៣លានយេនដល់កម្ពុជា  សម្រាប់គម្រោង ពង្រីកបណ្តាញចែកចាយអគ្គិសនី ក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូង។

ពិធីចុះហត្ថលេខានេះកំពុងរៀបចំឡើង នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា និងកិច្ចសហការអន្តរជាតិ៕