(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៦​លើក​ (​យប់​២​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១៤​នាក់​ (​ស្រី​៦​នាក់​)​ រង​របួសធ្ងន់៥​នាក់​ និង​រង​របួសស្រាល​ម្នាក់។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១០​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៥​គ្រឿង​ និង​យាន​ផ្សេងៗ​ចំនួន​១​គ្រឿង​ ហើយមូលហេតុ​ដែល​បណ្តាល​ឲ្យ​ កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៥​លើក​ (​ស្លាប់​៥​នាក់​) និង​ប្រជែង​គ្រោះថ្នាក់​១​លើក​ (​ស្លាប់​៩​នាក់​)​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេលគ្រោះថ្នាក់​ចរាចរណ៍​៤​នាក់​ (​យប់​២​នាក់​)​។​

នៅ​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​ អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៣៦១២​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន១៦៥៧​គ្រឿង​ និង​ពិន័យ​សរុប​ចំនួន​១៩៥៥​គ្រឿង​៕​