(សេអ៊ូល)៖ តាមរបាយការណ៍ របស់ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងតាមពិតទៅ បានធ្វើការប្រហារជីវិតមន្ត្រីកំពូលៗ បីរូបឯណោះជាសាធារណៈ ក្នុងនោះមាន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Hwang Min, លោក Ri Yong Jin អនុរដ្ឋមន្ត្រីនៃក្រសួងអប់រំ, និងមួយរូបទៀតគឺលោក Kim Yong Chol ក៏ជាមន្ត្រីជាន់ខ្ពស់ក្នុងជួរ រដ្ឋាភិបាលកូរ៉េខាងជើងផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

វាជាការប្រហារជីវិតមន្ត្រីកូរ៉េខាងជើង លើកចុងក្រោយ ចាប់តាំងពីមេដឹកនាំវ័យក្មេងលោក គីម ឡើងកាន់ អំណាចកាលពីឆ្នាំ ២០១១ ហើយនៅរយៈពេល ៥ឆ្នាំមកនេះ គេសង្កេតឃើញថា មន្ត្រីកំពូលៗ រួមទាំងសាច់ ញាតិរបស់លោក គីម ខ្លួនឯងផ្ទាល់ត្រូវបានទទួលទោស ប្រហារជីវិតទាំងគ្រួសារ ដោយសារតែរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងបានរកឃើញកំហុស ដែលភាគច្រើនពាក់ព័ន្ធ នឹងការលួចផ្សំគំនិតក្បត់នឹងរបបដឹកនាំ។

គួរបញ្ជាក់តាមកូរ៉េខាងត្បូងបានទទួលព័ត៌មាន ដែលមិនបានបញ្ជាក់ប្រភព មកពីកូរ៉េខាងជើងឲ្យដឹងថា ទោសកំហុសត្រូវបានព័ត៌មាន សម្ងាត់លើកឡើងដូច្នេះថា «អតីតមន្ត្រីជាន់ខ្ពស់ទាំងបីរូបនេះ ត្រូវបានចាប់ឃុំខ្លួនមុន នឹងធ្វើការប្រហារជីវិត ពីបទមិនបានបង្ហាញការគោរព ចំពោះលោក គីម ជុងអ៊ុន»