(ភ្នំពេញ)៖ NTT Communications បានធ្វើការសហការជាមួយនឹង Minebea ក្នុងការផ្គត់ផ្គងនូវ Private network ចំពោះអំពូលភ្លើងបែប LED បំពាក់ នៅតាមដងផ្លូវនៅតំបន់មួយចំនួន ក្នុងទីក្រុងភ្នំពេញ និងខេត្តសៀមរាប។

ប្រព័ន្ធដែលត្រូវបានគេប្រើក្នុងការគ្រប់គ្រង និងបញ្ជារាល់អំពូល LED ទាំងអស់នេះ គឺត្រូវបានគេដំឡើងរួចរាល់ហើយជា ស្រេចទៅតាម តំបន់នីមួយៗ។

ម៉្យាងវិញទៀតអំពូលភ្លើងទាំងនេះ អាចធ្វើការបញ្ជាបិទ ឬបើកគ្រប់ ពេលវេលាទោះបីជានៅទីឆ្ងាយក៏ដោយ។ ការធ្វើបែបនេះគឺបានកាត់ បន្ថយការប្រើប្រាស់នូវ ឧស្ម័នកាបូនឌីអ៊ុកស៊ីត (CO2) រហូតដល់៥០% នៅក្នុងបរិស្ថានរបស់យើង បើធៀបនឹងអំពូលភ្លើងដែលមាន កន្លងមក។ យ៉ាងណាវិញគំរោងនេះ គឺមានការគាំទ្រពីក្រសួងបរិស្ថាន ក្នុងប្រទេសជប៉ុនផងដែរ។

NTT Communications (NTT Com) គឺជាក្រុមហ៊ុនដែលផ្តោត ទៅលើបច្ចេកវិទ្យា ICT Solution និង អាជីវកម្មទំនាក់ទំនងអន្តរជាតិ ដែលស្ថិតនៅក្នុងក្រុម NTT (NYSE:NTT) ដែលបានពង្រីកអាជីវកម្មរបស់ខ្លួន រហូតមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១០ ដោយបានធ្វើការផ្គត់ផ្គង់ លើសេវាកម្ម Internet និងផ្តល់នូវបច្ចេកវិទ្យា ICT Solution ទៅដល់ អតិថិជនបែបសាជីវកម្មជាច្រើន។

NTT Communications (NTT Com) ផ្គត់ផ្គង់ផងដែរនូវសេវាកម្ម Cloud និង Connectivity ទៅនឹង Gateway Locations នីមួយៗ។ NTT communitcations (NTT Com) សង្ឃឹមថា ប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមួយ ដែលរីកចំរើនផ្នែកអេឡិចត្រូនិច ក្នុងការជួយពង្រីក វិស័យសេដ្ឋកិច្ច និងជីវភាពរស់នៅ ឲ្យមានកំរិតមួយដូច ទៅនឹងប្រទេសជិតខាង៕