(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកម្មវិធីប្រកួតវគ្គផ្ដាច់ព្រ័ត្រ និងពិធីបិទមហោស្រពតន្រ្តីចម្រៀងសម័យថ្នាក់ជាតិ ២០១៦ នាសាលសន្និសីទចតុមុខ។

កម្មវិធីនេះ ធ្វើឡើងដោយមានការចូលរួមពីលោក ជា ច័ន្ទបរិបូរណ៌ រដ្ឋលេខាធិការក្រសួងព័ត៌មាន, គណៈកម្មការផ្ដល់ពិន្ទុ អ្នកកវីនិពន្ធ សិល្បករ-សិល្បការិនី ព្រមទាំងអ្នកចូលរួមជាច្រើននាក់៕