(ភ្នំពេញ)៖ បន្ទាប់ពីឧកញ៉ា ហ៊ុន ជា បានទិញរទះជនពិការ១០គ្រឿង សម្រាប់ចែកជូនជនពិការ ទាំងចាស់ ទាំងក្មេង ដែលមានជីវភាពទីទាល់ក្រ ពុំមានលទ្ធភាពទិញប្រើប្រាស់, ប៉ុន្តែនៅពេលនេះ (ថ្ងៃទី៣១ ខែសីហា) មានសប្បុរសជនមួយចំនួន ដែលមានចិត្តសប្បុរសធម៌ សូមជួយចូលរួមបរិច្ចាគថវិការផ្ទាល់ខ្លួន ដើម្បីរួមចំណែកទិញរទេះរុញបន្ថែមទៀតសម្រាប់ចែកជូនដល់បងប្អូនជនពិការតាមរយៈលោកឧកញ៉ា ហ៊ុន ជា។

សប្បុរសជនដែលចូលរួមទិញរទេះរុញ សម្រាប់ជនពិការតាមរយៈឧកញ៉ា ហ៊ុន ជា នោះរួមមាន៖

១៖ លោក សៀង ហៃ ម្ចាស់ហាង KTV នៅក្រុងព្រះសីហនុ ចំនួន១០គ្រឿង
២៖ លោក ឌួង ឆាយ នឹងភរិយា ចំនួន៥គ្រឿង
៣៖ លោក កុក ទ្រេង នៅក្រុងប៉ោយប៉ែត ចំនួន៥គ្រឿង
៤៖ លោក ម៉ែន ភារម្យ បញ្ជាការង កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ចំនួន៥គ្រឿង
៥៖ លោក Hor Botomroth នឹងភរិយា ចំនួន២គ្រឿង។

ឧកញ៉ា ហ៊ុន ជា ក៏សូមថ្លែងអំណរគុណ និងជូនពរដល់បងប្អូនទាំងអស់ ដែលមានចិត្តស្រឡាញ់អាណិតដល់បងប្អូន ជនពិការ នឹងចាស់ជរា សូមឲ្យបងប្អូនជួបតែភាពមានបាន សុខសប្បាយ ជោកជ័យ រកស៊ីមានបានគ្រុបក្រុមគ្រួសារ។

ទោះបីយ៉ាងណាឧកញ៉ា ហ៊ុន ជា បានឲ្យដឹងថា ក្រៅពីរទេះរុញសម្រាប់ជនពិការ លោកនឹងបន្តចែកអំណោយផ្សេងៗដូចជា ម៉ុង ភួយ និងសំភារៈមួយចំនួន ដោយផ្តោតផ្តល់ទៅលើជនពិការ និងទុរគត៌ជន៕