(ភ្នំពេញ)៖ របាយការណ៍​បូកសរុប​លទ្ធផល បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី៣០ ខែសីហា ឆ្នាំ២០១៦ គិត​ត្រឹម​ម៉ោង ១៦​រសៀល​បរបស់ អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់៤​ករណី​ ឃាត់មនុស្ស៦​នាក់ (​ស្រី​២​នាក់​) ក្នុងនោះមុខសញ្ញា​ជួញដូរ៥​នាក់​ និងមុខសញ្ញា​ប្រើប្រាស់ម្នាក់ និងដកហូតថ្នាំញៀន មេតំ​ហ្វេ​តា​មីន ​(ice) ១៣.៥២​ក្រាម​ និង​៦​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលភ្នំពេញ​ បង្រា្ក​ប១​ករណី​ឃាត់ម្នាក់, នគរបាលស្ទឹងត្រែង​ បង្រា្ក​ប១​ករណី​ឃាត់ខ្លួនម្នាក់, នគរបាលព្រះសីហនុ​ បង្រា្ក​ប១​ករណី​ ឃាត់ខ្លួន៣​នាក់​ និងនគរបាលខេត្ត​តាកែវ​ បង្រា្ក​ប១​ករណីឃាត់ខ្លួនម្នាក់៕