(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែសីហានេះ បានអំពាវនាវដល់មន្ត្រីរាជការចំណុះឲ្យក្រសួងការងារ សូមជួយឧបត្ថម្ភ ជាថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ តាមសទ្ធាជ្រះថ្លា ដើម្បីជួយដល់បងប្អូន កងទ័ពនៃកងពលតូចអន្តរាគន៍លេខ៧ ក្នុងឱកាសដែលលោករដ្ឋមន្ត្រី អ៉ិត សំហេង នឹងចុះជួបសំណេះសំណាលនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ នាឱកាសបុណ្យចូលភ្ជុំបិណ្ឌ៕