(ភ្នំពេញ)៖ ភ្នាក់ងារ Fresh News បានរាយការណ៍ពីទីស្តីការគណៈរដ្ឋមន្រ្តីឲ្យដឹងថា គិតត្រឹមម៉ោង២៖២០នាទីថ្ងៃទី៣០ ខែសីហានេះ គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម បាននិងកំពុង ជួបគ្នាថ្នាក់បច្ចេកទេស ដើម្បីរៀបចំកំណត់ហេតុ នៃកិច្ចប្រជុំរបស់ខ្លួន ក្រោយពីមានការចរចាទ្វេភាគីកាលពីម្សិលមិញ។

ភ្នាក់ងារបានបន្តរាយការណ៍ថា នៅម៉ោង២៖២០នាទីនេះ បានឃើញវត្តមានមន្រ្តីកិច្ចការព្រំដែនរបស់វៀតណាម អញ្ជើញចូលទៅក្នុងបន្ទប់ជាមួយមន្រ្តីកិច្ចព្រំដែនរបស់កម្ពុជា។

តាមលោកស្រី កុយ ពិសី បានបញ្ជាក់ថា បន្ទាប់ពីធ្វើកំណត់ហេតុរួច គណៈកម្មការព្រំដែនកម្ពុជា-វៀតណាម នឹងចេញជាសេចក្តីប្រកាសរួមមួយ ជូនដល់សាធារណជនតែម្តង៕