(ភ្នំពេញ)៖ បន្ទាប់ពីកម្មវិធីប្រគំតន្ត្រីស្រាបៀរលីអូ បានប្រារព្ធធ្វើឡើង ស្ទើរតែគ្រប់ខេត្ដ-ក្រុងទូទាំងប្រទេសកម្ពុជា បង្កនូវភាពសប្បាយ រីករាយរួចមក នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ ប្រគំតន្ត្រីស្រាបៀរលីអូ នឹងប្រារព្ធធ្វើនៅក្លឹប «RCA» រាជធានីភ្នំពេញ ដើម្បីបង្កើតភាពសប្បាយរីករាយ ជាមួយបទចម្រៀងកន្ដ្រាក់អារម្មណ៍ ជាមួយនឹង​កញ្ញា មាស សុខសោភា និងតារាល្បីៗជាច្រើនទៀត​ រូបទៀត។

កាន់តែពិសេសនោះ រាល់ការទិញកុំម្ម៉ង់ស្រាបៀរលីអូ នឹងមានឱកាសឈ្នះរង្វាន់ ដ៏គួរឲ្យភ្ញាក់ផ្អើលជាច្រើន ពីស្រាបៀរលីអូ​។ សូមកុំភ្លេចណា សូមចូលរួមជាមួយស្រាបៀរ​លីអូ ភាពអស្ចារ្យអាចកើតមាន ឡើងគ្រប់ពេល!។

គួរបញ្ជាក់ថា នេះជាកម្មវិធីដំបូងបង្អស់ ដែលធ្វើឲ្យអតិថិជន មានភាពភ្ញាក់ផ្អើល ដោយពួកគាត់អាចស្នើសុំបទចម្រៀង ដែលខ្លួនពេញចិត្ត ដើម្បីឲ្យកញ្ញា មាស សុខសោភា ច្រៀងផ្ទាល់​នៅលើឆាកផងដែរ។ កម្មវិធីប្រគំតន្ត្រីស្រាបៀរលីអូ ដ៏អស្ចារ្យ​នេះ ក៏ទើបតែបានប្រារព្ធ​នៅខេត្តសៀមរាប កាលពីថ្ងៃទី២៦ ខែសីហា ក្នុង​ក្លឹប Hip Hop ដោយមានការចូលរួមពីសំណាក់ អតិថិជនយ៉ាងច្រើនកុះករនិងជា កន្លែងដែលអតិថិជន អាចទទួលយកនូវបទពិសោធន៍ នៃភាពអស្ចារ្យដែលអាចកើតមានឡើង គ្រប់ពេល ជាមួយស្រាបៀរលីអូ៕