(កំពង់ចាម)៖ ព្រះសង្ឃ៣៧អង្គ គង់នៅវត្តបារាណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម និងកូនលោក២នាក់ ដែលមានអាការៈរាគ ក្អូតចង្អោ និងចុកពោះជាបន្តបន្ទាប់ នៅពេលនេះមានសភាពធូរស្រាលហើយ បន្ទាប់ពីការជួយសង្គ្រោះពីគ្រូពេទ្យ។ នេះបើការបញ្ជាក់ ពីលោកឧត្តសេនីយ៍ទោ បែន រ័ត្ន ស្នងការខេត្ត ប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៦​។

លោកស្នងការ បានបញ្ជាក់ទៀតថា មូលហេតុដែលនាំឲ្យព្រះសង្ឃ មានសភាពបែបនេះ គឺមកពីឆាន់ចង្ហាន់ពេលថ្ងៃ ពុលសម្ល ស្ពែជ្រក់។

សូមបញ្ជាក់ថា នៅថ្ងៃទី២៩ ខែសីហាម្សិលមិញ ​លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា នៅ​ម៉ោង៤រសៀលថ្ងៃ​ ​មានករណីព្រះសង្ឃ​ ដែលគង់នៅក្នុងវត្តបារាយណ៍ បានចាប់ផ្តើមមានអាការៈរាគ ​ក្អួតចង្អោរ និងចុកពោះជាបន្តបន្ទាប់ ហើយត្រូវបានព្រះគ្រូចៅអធិការព្រះនាមហាក់ សំណាង បានផ្តល់ដំណឹងដល់ ញោមរបស់ព្រះសង្ឃ ដែលឈឺនិងបានអញ្ជើញគ្រូពេទ្យ ឃុំអោយមកពិនិត្យព្យាបាលហើយកម្លាំងប៉ុស្តិ៍យើងក៏បានសហការណ៍ជាមួយ ក្រុមគ្រូពេទ្យនិងប្រជាពល រដ្ឋជាច្រើននាក់។

តែដោយសាតែជម្ងឺកាន់កាន់ធ្ងន់ធ្ងរទើបលោកប្រធាន មណ្ឌលសុខភាពបារាយណ៍ បានរាយការណ៍ជូនលោក ហេង គឹមអ៊ាន ប្រធានមន្ទីរពេទ្យបង្អែកស្រុកស្រីសន្ធរ ហើយលោកប្រធានមន្ទីរ ពេទ្យស្រុកបានដឹកនាំកម្លាំងពេទ្យស្រុកចុះមកពិនិត្យ ព្យាបាលដល់ព្រះសង្ឃ ដែលមានជម្ងឺជាបន្ទាន់ផងដែរ៕