(ភ្នំពេញ)៖ ព្រឹត្ដិការតាំងពិព័រណ៍ អចលនទ្រព្យ និងការវិនិយោគ ខ្នាតអន្តរជាតិលំដាប់លេខ១​នៅកម្ពុជា នឹងចាប់ផ្ដើមប្រារព្ធ​ឡើង នៅថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ ​នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានក្រុមហ៊ុនអចលនទ្រព្យ ជាច្រើនចូលរួម។

ព្រឹត្ដិការណ៍​ តាំងបង្ហាញអចលនទ្រព្យ ដ៏ធំបំផុតប្រចាំឆ្នាំនេះ លោកអ្នកនឹងអាចទិញផ្ទះ​ក្នុងក្តីស្រមៃ និងទស្សនាគម្រោងអចនទ្រព្យថ្មី ក្នុងពេលតែមួយ មិនថាអ្នកកំពុងស្វែងរកផ្ទះ នៅក្នុងក្ដីស្រមៃ​របស់អ្នក ឬក៏​កំពុងមានបំណងទិញ អចលនទ្រព្យសម្រាប់វិនិយោគ​ទុននោះទេ ទាំងអស់នេះ អ្នកអាចស្វែងរកបាន យ៉ាងងាយស្រួលនៅឯ CAMBODIA PROPERTY & INVESTMENT EXPO ’16 ដែលជាកន្លែង ពាណិជ្ជកម្ម, ឧស្សា​ហកម្ម និងទីផ្សារលំនៅដ្ឋានចុងក្រោយបង្អស់ ពីបណ្តាវិនិយោគិនល្បីៗ ជាមួយគម្រោងវិនិយោគ អចលនទ្រព្យចុងក្រោយបង្អស់ ដែលនឹងត្រូវបាន​ដាក់បង្ហាញ នៅក្នុងព្រឹត្តិការណ៍ មួយនេះ។

កាន់តែពិសេស ជាងនេះទៅទៀត  អ្នកអាចទទួលបានឱកាសពិសេសៗ ដូចជា ការបញ្ចុះតម្លៃពិសេស និងការផ្តល់ជូនកាដូ នៅថ្ងៃតាំង ពិព័រណ៍ថែមទៀតផង ធានាថា នឹងភ្ញាក់ផ្អើល នឹងភាពអស្ចារ្យនេះ លើសពីការរំពឹងទុក ទៅទៀត ។

ទន្ទឹមនឹងនោះ នៅពេលដែលអ្នក ទៅដល់សាលពិព័រណ៍ អ្នកក៏អាចទស្សនាពិព័រណ៍ CAMBUILD’16 ​ ដែលនិយាយអំពី វិស័យសំណង់ និងសំភារៈ​ធំបំផុត និងចុងក្រោយបង្អស់នៅកម្ពុជា ការចូលរួមពិព័រណ៍ អចលនទ្រព្យនៅកម្ពុជា គឺឥតគិតថ្លៃ​។

សូមបញ្ជាក់ថា ​សំបុត្រអញ្ជើញ​មាន​នៅ​ www.expocambodia.com/​CAMPROPERTY2016 ។ ទស្សនាអចលនទ្រព្យជាច្រើនទាំងនេះ នៅពេលដែល​អ្នកចូលរួម ការតាំងពិព័រណ៍ អចលនទ្រព្យ និងវិនិយោគទុន កម្ពុជាឆ្នាំ២០១៦៕