(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា នៅវេលាម៉ោង៥៖៤៥នាទីព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៦ អគ្គិភ័យឆេះរោងចក្រ TK (កែឆ្នៃឈើកៅស៊ូ) នៅភូមិទួលអង្ក្រង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

 គិតត្រឹមម៉ោង៧ព្រឹកនេះ ក្រុមពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋានកំពុងអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តចំនួន២គ្រឿង។ យើងមិនទាន់គ្រប់គ្រងបាននៅឡើយ៕