(ភ្នំពេញ)៖ របាយការណ៍​បូកសរុប​លទ្ធផល បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃ​ទី ២៩ សីហា ២០១៦ គិត​ត្រឹម​ម៉ោង១៦​រសៀល​ របស់់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក និង​ប្រើប្រាស់១៣​ករណី ​ឃាត់មនុស្ស២៧​នាក់ ​(​ស្រី​២​នាក់​) ក្នុងនោះមុខសញ្ញា​ជួញដូរ១៩​នាក់ និង​មុខសញ្ញា​ប្រើប្រាស់ ៨​នាក់ និងដកហូត​មេតំ​ហ្វេ​តា​មីន ​(ice) ១០.៨​ក្រាម ​និង​២៦​កញ្ចប់​តូច និងមេតំ​ហ្វេ​តា​មីន ​(wy) ២​គ្រាប់ និង​៥​ចំណិត​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ ​បង្ក្រាប​៣​ករណី​​ឃាត់ខ្លួន៩​នាក់, ​កណ្ដាល​​ បង្ក្រាប​១​ករណី​ឃាត់ខ្លួន៤​នាក់, ​ត្បូងឃ្មុំ​ ​បង្ក្រាប​១​ករណី ​ឃាត់ខ្លួនម្នាក់, ​កំពង់ស្ពឺ​ ​បង្ក្រាប​១​ករណី​ឃាត់ខ្លួនម្នាក់, ​កោះកុង ​បង្ក្រាប​២​ករណី​ (១​ដីកា​) ឃាត់ខ្លួន២​នាក់, ​សៀមរាប ​​បង្ក្រាប​១​ករណី​ឃាត់ខ្លួន៣​នាក់, ​ក្រចេះ​ ​បង្ក្រាប​១​ករណី​ឃាត់ខ្លួន២​នាក់, ​បាត់ដំបង ​​បង្ក្រាប​១​ករណីឃាត់ខ្លួនម្នាក់, ​បន្ទាយមានជ័យ ​បង្ក្រាប​១​ករណី​ឃាត់ខ្លួន២​នាក់, ​ព្រះសីហនុ​ ​បង្ក្រាប​១​ករណី​ឃាត់ខ្លួន២​នាក់៕​