(សឹង្ហបុរី)៖ យោងតាមព័ត៌មាន AFP ដែលទើបចេញផ្សាយមុននេះបន្តិចនេះបានឲ្យដឹងថា នៅរសៀលថ្ងៃអាទិត្យនេះប្រទេសសឹង្ហបុរី ប្រកាសឲ្យដឹងថា ករណីវីរុស Zika បានរីករាលដាលដល់៤០ករណីហើយ, ដែលនេះជាការរីករាលដាលនៅក្នុងប្រទេស មិនមែននាំចូលពីក្រៅប្រទេសនោះទេ។

សូមជំរាបថា ពីម្សិលមិញតាមរបាយការណ៍បានឲ្យដឹងថា សឹង្ហបុរី បានប្រកាសអំពីការរីករាលដាលវិរ៉ុស Zika ជាលើកដំបូងនៅលើស្រ្តីម៉ាឡេស៊ីម្នាក់ អាយុ៤០ឆ្នាំ និងមនុស្ស៣នាក់សង្ស័យបានឆ្លងមេរោគនោះ, ប៉ុន្តែនៅថ្ងៃអាទិត្យនេះសឹង្ហបុរី ប្រកាសថា ករណីមេរោគ Zika បានរីករាលដាលដល់៤០ករណីហើយ៕