(កណ្តាល)៖ គិតត្រឹមម៉ោង៣៖២០នាទីរសៀល ថ្ងៃទី២៨ ខែសីហា​ ឆ្នាំ២០១នេះ ទីតាំងជល់មាន់ បង្កប់អាប៉ោង១វង់ដ៏ដំ ផងដែរកំពុងបើកលេងយ៉ាងកងរំពង នៅចំណុចមាត់បឹងក្នុងភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មិនបានរំខានដល់នគរបាល ឬអាវុធហត្ថស្រុក ខេត្តនោះទេ។

គេឃើញក្រុមអ្នកញៀនល្បែង ប្រជល់មាន់ ឬអាប៉ោង បានធ្វើដំណើរសម្រុក ទៅឃុំក្រាំងយ៉ូវបន្តកន្ទុយគ្នា ដោយទឹកមុខញញឹមញញែម រួចជិះចូល ទៅមាត់បឹងក្នុងភូមិអំពិល ឃុំក្រាំងយ៉ូវ គេបានឃើញទីតំាងជល់មាន់ដ៏ធំមួយ និងមានបង្កប់អាប៉ោងមួយវង្សផងដែរ ដែលមានប្រជាពលរដ្ឋញៀនល្បែង អញ្ជើញមកពីតំបន់នានាជាច្រើន ចូលមកលេង ដោយបើកជល់ក្នុង១ថ្ងៃ ចន្លះពី២០ ទៅ៣០គូរ ដោយក្នុង១គូរៗ ដាក់លុយភ្នាល់រាប់លានរៀល ហើយក្នុង១គូរ គេដាក់ដើមថាន់ចាប់ពី១០ម៉ឺនរៀល ឡើងទៅ ដូច្នេះក្នុង១ថ្ងៃ អាចដកដើមថាន់ បានរាប់លាន។

​ប្រជាពលរដ្ឋ នៅឃុំក្រាំងយ៉ូវ បាននិយាយថា ម្ចាស់សង្វេនជល់មាន់នោះ ត្រូវបានគេស្គាល់ ឈ្មោះ ឈឿន ដែលជាមេបើកល្បែងស៊ីសង ដុះស្លែនៅក្នុងឃុំក្រាំង ចំណែកមន្ដ្រីនគរបាល ឬអាវុធហត្ថ ហាក់បីដូចគ្រាន់ទៅបង្អើលៗ បង្គ្រប់កិច្ចតែប៉ុណ្ណោះ គេមិនដឹងថាម្ចាស់សង្វេននេះ មានខ្នងបង្អែកប៉ុណ្ណានោះទេ បានជាគេអាចបើកលេងបានដោយរលូនបែបនេះ៕