(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី​ តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកក្រុមគ្រួពេទ្យ​ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ចុះពិនិត្យ និងព្យាបាលជម្ងឺ ប្រជាពលរដ្ឋដោយមិនគិតថ្លៃ សរុប១៧០០នាក់ នៅឃុំស្គុះ ស្រុកសំរោងទង។ ក្នុងនោះដែរ ក៏មានការចូលរួមពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងមន្ដ្រីរាជការមូយចំនួនទៀតផងដែរ។

សកម្មភាពនៃចុះពិនិត្យ និងព្យាបាលជម្ងឺនេះ គឺផ្ដោតសំខាន់ទៅលើលោកតា​ លោកយាយ ព្រមទាំងពលរដ្ឋទូទៅ​។ ក្រៅពីការពិនិត្យព្យាបាល ហើយនោះក៏មានការចែកអំណោយបន្ដិចបន្ដួច ផងដែរ៕