(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លា បានបន្តប្រតិបត្តិការចុះបង្ក្រាបបន្ទប់ជួល ០១កន្លែង​ សង្ស័យពាក់ព័ន្ធនឹង គ្រឿងញៀន ស្ថិតនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាលទ្ធផល ឃាត់ខ្លួនបានមនុស្ស ២នាក់ ដកហូតបានថ្នាំញៀន ៦កូនថង់តូច និង៣ចំនិត (ពណ៌ផ្កាឈូក)។

លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កម្លាំងរបស់លោកក៏ដកហូតឧបករណ៍ប្រើប្រាស់មួយចំនួន ដាវសាំម៉ូរ៉ៃ ១ដើមផងដែរ។

បច្ចុប្បន្នយើងកំពុងធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីក៏សាងសំណុំរឿងបញ្ចូនទៅតុលាការ៕