(ភ្នំពេញ)៖ ពាក់ព័ន្ធការស្នើសុំរបស់អ្នកការទូតជាន់ខ្ពស់ តួកគី ប្រចាំកម្ពុជា មកកាន់មន្រ្តីការទូតជាន់ខ្ពស់កម្ពុជា ឲ្យរាជរដ្ឋាភិបាល «បិទសាលារៀន និងសាកលវិទ្យាល័យ ហ្សាម៉ាន់ នៅកម្ពុជា», នាពេលថ្មីនេះ ត្រូវបានសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា ការស្នើឲ្យបិទគ្រឹះស្ថាន សិក្សាឯកជន ហ្សាម៉ាន់ ពុំទាន់មានភស្តុតាងច្បាស់លាស់ គឺមានចារឹតពុំទាន់ត្រឹមត្រូវតាមច្បាប់កម្ពុជានៅឡើយ។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៧ ខែសីហាម្សិលមិញថា «សូមអំពាវនាវដល់ អ្នកគ្រប់គ្រង បុគ្គលិក កម្មករ លោកគ្រូ អ្នកគ្រូ សាស្រ្តចារ្យ សិស្សានុសិស្ស និងនិស្សិត និងមាតាបិតា រួមទាំងអាណាព្យាបាល សូមមេត្តាស្ងាត់ស្ងៀម និងបន្តដំណើរបង្រៀន និងរៀនរបស់ខ្លួនឲ្យបានជាប់លាប់ និងទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាលដោះស្រាយ»

ព័ត៌មានបន្ថែម​ សូមអានសេចក្តីថ្លែងការណ៍៖