​(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩​លើក​ (យប់​៧​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៥​នាក់​​ រង​របួសធ្ងន់​៥​នាក់​​ និង​របួសស្រាល​៤​នាក់​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ចំនួន​១២​គ្រឿង​រួម​មាន​ម៉ូតូ​ ចំនួន​៦​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង​ និង​រថយន្ត​ធុន​ធំ​ចំនួន​២​គ្រឿង​,​ ថ្មើរជើង​២​នាក់​ ហើយមូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៥​លើក​, ​ស្រវឹង​២​លើក​,​ បត់​គ្រោះថ្នាក់​១​លើក​,​ ងងុយដេក​១​លើក​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៣​នាក់។​

នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​ សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៣,១៣៩​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ១,២៩៣​គ្រឿង​ និង​ពិន័យ​សរុប​ចំនួន​១,៨៤៦​គ្រឿង​ ៕