(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ប្រចាំ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល​ របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ នគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ រក្សា​ទុក​ និង​ប្រើប្រាស់​៩​ករណី​ ឃាត់​មនុស្ស​១៩​នាក់ ​(​ស្រី​៣​នាក់​) ក្នុងនោះ​មុខសញ្ញា​ជួញដូរ​១១​នាក់ និងមុខសញ្ញា​ប្រើប្រាស់​៨​នាក់ ដកហូត​មេ​តំ​ហ្វេ​តា​មីន​(ice) ៤.១៨​ក្រាម ​និង​៩​កញ្ចប់​តូច​។​

ជនសង្ស័យទាំងនោះត្រូវបានបង្ក្រាបដោយ៖ នគរបាលរាជធានីភ្នំពេញ​ បង្ក្រាប១​ករណី​​ឃាត់ខ្លួនម្នាក់, ខេត្ត​កណ្ដាល​ បង្ក្រាប៣​ករណី​ឃាត់ខ្លួន​៤​នាក់​, ខេត្តសៀមរាប បង្ក្រាប៣​ករណី​ឃាត់ខ្លួន​១១​នាក់, ​ខេត្តបន្ទាយ​មាន​ជ័យ​ ​បង្ក្រាប​១​ករណី​ឃាត់ខ្លួន​ម្នាក់ និងខេត្ត​កំពង់ឆ្នាំង​ បង្ក្រាប១​ករណី​​ឃាត់ខ្លួន​២​នាក់៕​