(ភ្នំពេញ)៖ ភោជនីយដ្ឋាន «ទន្លេបាសាក់» ជាភោជនីយដ្ឋានដ៏មានឈ្មោះល្បីមួយ បានប្រារព្ធខួប២ឆ្នាំរបស់ខ្លួន នៃការបង្កើតសាខាទី២ នៅល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ ដោយមានការចូលរួមពីភ្ញៀវយ៉ាច្រើនកុះករ។

លោក ស៊ិន ម៉េងហោ អគ្គនាយកភោជនីយដ្ឋានទន្លេបាសាក់ លើកឡើងថា ភោជនីយដ្ឋានរបស់លោកបានចូលរួមយ៉ាងសកម្ម​ ដើម្បីបម្រើសេវាកម្មនូវភ្ញៀវជាតិ និងអន្តរជាតិ ទូទាំងសកលលោក ក៏ដោយសារមានការចូលរួមគាំទ្រ សហការផ្ដល់ទំនុកចិត្តពីបណ្ដាដែគូរ អាជីវកម្មដែលជាមគ្គុទេសណ៍ ក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ បណ្ដាអង្គការ និងក្រុមហ៊ុនជាច្រើនទៀត។

លោក បានបន្ថែមថា បន្ទាប់ពីប្រតិបត្តិការអាជីវកម្មផ្នែកអាហារ អស់រយៈពេលជាង២៦ឆ្នាំមកនេះ ភោជនីយដ្ឋានទន្លេបាសាក់ បានអភិវឌ្ឍន៍កែប្រែរាងថ្មីបន្ថែមទៀត ទាំងសេវាកម្ម និងម្ហូបអាហារ ដើម្បីបម្រើតាមតម្រូវការរបស់ដៃគូអាជីវកម្ម និងអតិចិជនឲ្យបានល្អប្រសើរជាងមុន។

លោកអគ្គនាយក បានបញ្ជាក់ផងដែរថា ភោជនីយដ្ឋានទន្លេបាសាក់ ធានាការផ្ដល់ជូនដែគូអាជីវកម្ម ទាំងអស់នូវ តម្លៃសមរម្យ សេវាកម្មល្អ ការរៀបចំទីកន្លែងយ៉ាងល្អ និងរសជាតិម្ហូបដ៏សម្បូរបែបដែរសម្រឹតសម្រាំង ដោយចុងភៅមានបទពិសោធន៍យូរឆ្នាំ មិនធ្វើឲ្យអតិថិជនខកបំណងឡើយ។

សូមជំរាបថា ដៃគូរអាជីវកម្មរបស់ភោជនីយដ្ឋាន «ទន្លេបាសាក់» អាចរីករាយជាមួយម្ហូបកម៉្មង់ (A LA Cart) បែបចិន ខ្មែរ ថៃ និងជប៉ុន នៅសាខាទី១ នាខែវិច្ឆិកា ខាងមុននេះ៕