(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើកដំបូង ជាមួយក្រុមហ៊ុន AVI co.Ltd ស្ដីពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍមណ្ឌលព័ត៌មានទេសចរណ៍។

ការចុះអនុស្សារណៈនេះ ធ្វើឡើងក្រោមអធិបតីភាព លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលប្រព្រឹត្តទៅក្នុងទីស្ដីការក្រសួងទេសចរណ៍។

ក្រុមហ៊ុន AVI ជាសាខាមួយរបស់ក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ហុងកុង ដែលមានបំណងចង់វិនិយោគផលិតផលទេសចរណ៍ជាច្រើន នៅកម្ពុជា តែចំពោះមុខបានវិនិយោគលើការបង្កើនគុណភាព មណ្ឌលព័ត៌មានទេសចរណ៍ តាមបណ្ដាលខេត្ត និងគោលដៅទេសចរណ៍សំខាន់ៗ ជាមុនសិន។

សូមជម្រាបថា ទៅអនាគតក្រុមហ៊ុននេះ នឹងសិក្សាធ្វើការវិនិយោគគ្រោងផលិតផលទេសចរណ៍ធំៗ ដូចជាមណ្ឌលកម្សាន្តទេសចរណ៍ កំពង់ផែទេសចរណ៍ នាវាទេសចរណ៍ តំបន់ទេសចរណ៍ សម្រាប់អ្នកចូលនិវត្តន៍៕