(ភ្នំពេញ)៖​ កម្លាំងគណ:បញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយកងរាជអាវុហត្ថខណ្ឌ ក្រោមការដឹកនាំដោយផ្ទាល់ពី លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ និងលោកវរសេនីយ៍ទោ ថោង ពិសិដ្ឋ មេបញ្ចាការអវុធហត្ថខណ្ឌ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បានចុះបង្រ្កាប់បទីតាំងលក់ និងជក់គ្រឿងញៀនមួយកន្លែងដែលស្ថិតក្នុងផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ។

មន្រ្តីសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ច បាន ប្រមូលបានថ្នាំញៀន២៤៣កញ្ចប់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ (ស្រីម្នាក់) ព្រមទាំងប្រដាប់ជក់មួយចំនួនទៀតផងដែរ។

បច្ចុប្បន្នសម្រាប់ជនសង្ស័យទាំង៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថ កំពុងសួរនាំ និងចាត់ការតាមច្បាប់៕