(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះហៅ ជនជាប់ចោទ សម រង្សីុ ប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលសវនការសំណុំរឿងព្រហ្មទណ្ឌ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលសវនាការបន្ទប់ទី២ ជាន់ទី១ នៃសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមដីកោះហៅរបស់លោក សៀង សុខ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដែលអង្គភាព Fresh News ទើបទទួលបាននៅរសៀលថ្ងៃនេះ។

យោងតាមដីកាកោះហៅ បានបញ្ជាក់ថា លោក សម រង្សីុ ត្រូវចូលសវនាការដើម្បីជំនុំជម្រះ ពីបទ«សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណ:, ប្រើប្រាស់ឯកសារសាធារណ:ក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តធ្វើឡើងនៅ១២-១៣ ខែសីហា ឆ្នាំ២០១៥»។

សូមអានព័ត៌មានលម្អិត ដីកាកោះហៅរបស់លោក សៀង សុខ ខាងក្រោមនេះ៖