(ភ្នំពេញ)៖ តំណាងក្រុមហ៊ុន បំពង់ទីបទ័រ KAP បានប្រគល់រង្វាន់ពិតៗជូនដល់អតិថិជនរបស់ខ្លួន ដែលបានគាំទ្រ នូវផលិតក្នុងស្រុក មានគុណភាពខ្ពស់ ធន់គ្រប់ស្ថានភាព ស្ដង់ដារអន្ដរជាតិ តម្លៃសមរម្យ ចំនួន១០នាក់ ក្នុងកម្មវិធី «វិស្សមកាលតន្ដ្រី» នៃស្ថាននីយបាយ័ន នៅរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។

សម្រាប់រង្វាន់ដែលអតិថិជន ដែលទទួលបានរង្វាន់ទាំង១០នាក់នោះ គឺម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៦ ចំនួន៥គ្រឿង និង​ទូរទស្សន៍ LED ៣២អ៊ីង ៥គ្រឿង ដែលមានរាយឈ្មោះដូចខាងក្រោម៖
-រង្វាន់ម៉ូតូៈ លោក តាំងលីហួរ (ភ្នំពេញ), អ៊ិន ករណី (ភ្នំពេញ), ចេង ប៊ុនអឿង​ (កំពង់ធំ), ឆែ ហេង (ត្រាំខ្នា), ប៉ោល ហាក់ (ភ្នំពេញ)
-រង្វាន់ទូរទស្សន៍ៈ ជី ណាត (បាត់ដំបង), លឹម ធីតា (ភ្នំពេញ), ហេង សុដាវីន (ភ្នំពេញ), លី ហាំងវេង (ត្បូងឃ្មុំ) និង តាំង ស៊ានថូ (សៀមរាប)។

ទន្ទឹមនឹងនោះ សម្រាប់អតិថិជនដែល​ត្រូវមកទទួលរង្វាន់ម៉ូតូ និងទូរទស្សន៍សម្រាប់ខែ​សីហា នឹងត្រូវមកទទួលនៅកញ្ញាខាងមុខនេះ រួមមាន៖

-រង្វាន់ម៉ូតូៈ ជីម លឹមហ៊ីម (ត្បូងខ្មៅ), សេ ទីភាព (កំពត), គា ទូច (កំពង់ស្ពឺ), វ៉េង តេង (កំពង់ឆ្នាំង), ណាត ផានិត (កំពង់ចាម)   
-រង្វាន់ទូរទស្សន៍ៈ សុខ ហេង (សួង), តែ ឡាក់ឡាក់ហុងវី, លីម វេង (ព្រែក ព្នៅ), ហ៊ា យូ (កណ្ដាល), ទ្បាច ខេង (កំពង់ចាម )

កម្មវិធីពិសេសៗនេះ នឹងមានជារៀងរាល់ខែ សម្រាប់អតិថិជន ដែលគាំទ្រប្រើប្រាស់នូវផលិតផលគុណភាពខ្ពស់របស់កម្ពុជាមួយនេះ ពិសេសនឹងសប្បាយរីករាយជាមួយនឹង​បទចម្រៀងពិសេសៗពីតារាចម្រៀង ល្បីប្រចាំកម្ពុជាទៀតផង។

សូមបញ្ជាក់ផងដែរថា រាល់អតិថិជននៅទូទាំង២៥ ខេត្ដ-រាជធានី នឹងមានសំណាងឈ្នះរង្វាន់ពិតៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន KAP ជារៀងរាល់ខែតែម្ដង និងកម្មវិធីពិសេសៗ ជាច្រើនទៀត ពី KAP ដ៏អស្ចារ្យ ទាំងគុណភាពខ្ពស់ តម្លៃសមរម្យ និងឈ្នះសំណាង ទ្វេដងទៀតផង៕