(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ដ្រី ហឹុម ឆែម ​រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីធ្វើការរៀបចំការប្រឡងក្របខណ្ឌមន្ដ្រីរាជការ ឲ្យចូលបម្រើការងារ នៅក្រសួងសម្រាប់ឆ្នាំ២០១៦។ ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី តំណាងក្រសួងមុខងារសាធារណៈ និងក្រសួងពាក់ព័ន្ធ ផ្សេងទៀងផងដែរ។

ជាមួយគ្នានេះដែរ ក្រសួងធម្មការ ក៏បានបញ្ជាក់ផងដែរថា ចំពោះការងារប្រឡង នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ សីហា ឆ្នាំ២០១៦ ចំពោះការប្រឡងមានរយ:ពេល១ថ្ងៃ។ ក្នុងការប្រឡងនេះ មា​នបេក្ខជនមកដាក់ពាក្យប្រឡង​១៦២រូប ដែលមានសញ្ញបត្រ័ស្របតាមការណែនាំ និងនីតិវិធី៕