(បន្ទាយមានជ័យ)៖​​ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដឹកនាំដោយ​ លោក ជា ដា មេបញ្ជាការអាវុធហត្ថ ចេញប្រតិបត្តិការបង្រ្កាប​ ជនសង្ស័យជួញដូរគ្រឿងញៀន​ ២នាក់​ និងដកហូតបានថ្នាំ១៩កញ្ចប់​​ នៅចំណុចខាងលិចស្តង់តាងួន ស្ថិតក្នុងភូមិបាលិ​លេយ្យ២ សង្កាត់ប៉ោយប៉ែត​ ក្រុងប៉ោយប៉ែត។

​​លោកមេបញ្ជាការអាវុធហត្ថក្រុង​ ​​​បានឲ្យដឹងនៅយប់ថ្ងៃទី២៦ ខែសីហា​ ឆ្នាំ២០១៦នេះថា​ ​ប្រតិបត្តិការនេះ​ ធ្វើឡើងដោយមានការសម្រប​សម្រួលពីលោកមាស ​ច័ន្ទ​ពិសិដ្ធ​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត​ ទើបកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់​ ទី​១-ឈ្មោះ​ ទូច រដ្ឋា អាយុ២៦ឆ្នាំ ទី២​-ឈ្មោះ​ ផន សុជាតិ អាយុ៣២ឆ្នាំ​។

លោក​បន្ដថា​ «បន្ទាប់ពីខ្លួនកម្លាំងរបស់យើង​ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីន​១៩កញ្ចប់ ទូរស័​ព្ទដៃ​៣គ្រឿង លុយ៥ម៉ឺនរៀល​ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ»

ក្រោយពីបានចម្លើយសារភាព​ ជនសង្ស័យទាំង២នាក់​ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕