(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងរៀបចំកម្មវិធីតាំងបង្ហាញរថយន្ដ ISUZU Blue Power នៅផ្សារទំនើប AEON ចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង១០:០០យប់។

ការដាក់តាំងបង្ហាញនេះ មានគោលបំណងផ្តល់ជូនអតិថិជន បានជ្រាបកាន់តែច្បាស់ពីលក្ខណ:ពិសេសៗជាច្រើនបស់រថយន្ដ ISUZU D-MAX Blue Power និង ISUZU MU-X Blue Power ស៊េរីថ្មី ម៉ូដែល២០១៧ ជាមួយនិង បច្ចេកវិទ្យាថ្មីចុងក្រោយរបស់ ISUZU Blue Power ដែលមានម៉ាស៊ីនម៉ាស៊ូត ៣.០Lថ្មី កំលាំងសេសកើនដល់ ១៦៣ps  ខ្លាំងជាងមុន និងបចេ្ចកវិទ្យា ISUZU INSIGHT ដែលជួយពង្រឹង និងបង្កើនជំនាញបើកបរឲ្យកាន់តែសន្សំសំចៃប្រេង និងចំណាយលើការជួសជុលតិចបំផុត។

ក្នុងឱកាសតាំងបង្ហាញរថយន្ដនេះ អតិថិជនក៏អាចធ្វើការបើកបរសាកល្បងបានដែរ ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះគឺ ការផ្តល់ជូនយ៉ាងពិសេសនូវប័ណ្ណបញ្ចុះតម្លៃ ដែលមានទឹកប្រាក់ចំនួន ៨៨៨ដុល្លារ រួមជាមួយកម្មវិធីកំសាន្តជាច្រើន សម្រាប់អតិថិជនអាចចូលរួមលេង និងទទួលបានវត្ថុអនុស្សាវីយ៍ថែមទៀតផង។

កានតែពិសេសនោះ រថយន្ត ISUZU Blue Power មានការធានាជូនពីរោងចក្រផ្ទាល់រយៈពេល ៣ឆ្នាំ ឬ ១០០,០០០ គីឡូម៉ែត្រ។

សូមអញ្ជើញមកទស្សនា ធ្វើការបើកបរសាកល្បង និងទទួលយកបទពិសោធន៍ថ្មី ពីរថយន្ដ ISUZU BluePower។

ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 023 950 084/ 077 668 899/ 010 992 198/011 539 199៕