(អ៉ីតាលី)៖ គ្រោះរញ្ជួយដីនៅអ៉ីតាលី បណ្តាលឲ្យមនុស្សស្លាប់កើនដល់ ២៤៧នាក់ ខណៈអ្នករងរបួសរាប់រយនាក់ ព្រមទាំងកំពុងបាត់ខ្លួនជាច្រើននាក់ផងដែរ បន្ទាប់ពីមានគ្រោះរញ្ជួយដី​បានមួយថ្ងៃប៉ុណ្ណោះ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃទី​២៥ ខែសីហា ឆ្នាំ២០១៦។

សូមជំរាបថា គ្រោះរញ្ជួយដីបានកើតឡើង ស្ថិតនៅចម្ងាយ ៧៦គីឡូម៉ែត្រ នៃទីក្រុងភាគខាងត្បូងឈាង ខាងកើតប្រទេសអ៉ីតាលី ហើយវាបានញ័រចេញពីក្នុងដី ជម្រៅតែ១០គីឡូម៉ែត្រប៉ុណ្ណោះ។ ដោយឡែកនៅទីក្រុងរ៉ូមវិញ អគារមួយចំនួនបានញាប់ញ័ររយៈពេល ២០វិនាទី។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០០៩ គ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ បានវាយប្រហារតំបន់ដដែលនេះ បានសម្លាប់ មនុស្សរហូតដល់ទៅជាង ៣០០នាក់ឯណោះ៕