(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងនគរបាល ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង ១១:២០នាទី ព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលបានលួចលុយ ជាង១៥ម៉ឺនដុល្លារ ពីរោងចក្រមួយកន្លែង នៅខេត្តកំពង់ស្ពឺ ហើយរត់មកទឹកដីខណ្ឌពោធិសែនជ័យ។

មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យរូបនេះ បានលួចលុយ ជាង១០មម៉ឺនដុល្លារ និងលុយខ្មែរជិត ២០០លានរៀល។ ជនសង្ស័យមានឈ្មោះ វ៉ាន់ ចាន់ទុំ អាយុ៣៣ឆ្នាំ ស្រុកកំណើត នៅសង្កែទួលសង្កែ ខណ្ឌឫស្សីកែវ។

យ៉ាងណាក៏ដោយ សមត្ថកិច្ច នៅពេលនេះ កំពុងបន្តសួរនាំជនសង្ស័យរូបនេះ ហើយនឹងបញ្ជូនទៅខេត្តកំពង់ស្ពឺវិញ៕