(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញបំរាមមួយកាលពីម្សិលមិញ ដោយមិនធ្វើអាជីវកម្មនេសាទ «គ្រំក្រឡាហូល» នៅក្នុងដែនសមុទ្ររបស់កម្ពុជាឡើយ នៅអំឡុងពេលពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦នេះ ដោយសារតែជារដូវបន្តពូជ និងពងកូនរបស់គ្រំក្រឡាហូល។

រដ្ឋបាលជលផល បានសង្ឃឹមថា សាធារណជន និងអ្នកនេសាទទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ហើយនឹងបន្តធ្វើនេសាទនៅពេលដែលផុតកាលកំណត់រដូវបិទនេសាទ។