(មីយ៉ាន់ម៉ា)៖ យោងតាមព័ត៌មាន Reuters ចេញផ្សាយបន្តបន្ទាប់ទៀតបានឲ្យដឹងថា គ្រោះរញ្ជួយដីដែលកើតឡើងនោះ ស្ថិតនៅចំងាយ១៤៣គីឡូម៉ែត្រពីទីក្រុង Meiktila ប្រទេសមីយ៉ាន់ម៉ា និងញ័ររង្គើដល់ទីក្រុងមួយចំនួនរបស់ឥណ្ឌា។

ប្រជាពលរដ្ឋថៃ បានិយាយថា អាគារនៅទីក្រុងបាងកក ភាគខាងកើតមីយ៉ាន់ម៉ា មានអារម្មណ៍ថារង្គើប្រមាណ២-៣វិនាទី ចំណែកប្រជាពលរដ្ឋនៅប្រទេស Bangladesh ក៏មានអារម្មណ៍រង្គើផងដែរ នេះបើយោងតាមពលរដ្ឋរស់នៅទីនោះ។

គ្រោះរញ្ជួយដីកំរិតខ្លាំង ៦.៨រិចទ័រ នៅកណ្តាលប្រទេសមីយ៉ាន់ម៉ានេះ ញ័ររង្គើដល់ទីក្រុងមួយចំនួន​ របស់ប្រទេសឥណ្ឌាផងដែរ មានដូចជា៖ ទីក្រុង Guwahati, ទីក្រុង Patna និងទីក្រុង Kolkata។ ​ភ្លាមៗមិនទាន់ដឹងអំពីអ្នកស្លាប់ និងរបួស ព្រមទាំងការខូចខាតនោះទេ។

សូមជំរាប កាលពីព្រឹកមិញក៏មានគ្រោះរញ្ជួយដីមួយផងដែរ​ បានវាយប្រហារប្រទេសអ៉ីតាលី កំរិត ៦.៤រិចទ័រ បណ្តាលឲ្យស្លាប់៣៧នាក់ និងបាត់ខ្លួន១៥០នាក់ផ្សេងទៀត៕