(ភ្នំពេញ​)៖​ តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​សីហា​ ចាប់ផ្ដើម​សវនាការ​ជំនុំជម្រះ​សំណុំរឿង​លោក​ អ៊ុុំ សំអាន​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​។

យោង​តាម​ដីកា​របស់​តុលាការ​កំពូល​ បង្ហាញ​ថា​ លោក​ អ៊ុំ​ សំអាន​ ជាប់​ចោទ​ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍​ (​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​)​ និង​បទ​ញុះញង់​ឲ្យ​មាន​ការ​រើសអើង​ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ​ និង​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ រហូត​ដល់​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០១៦»​

មន្ត្រី​តុលាការ​កំពូល​ បញ្ជាក់​ថា​ សវនាការ​នេះ​ គឺ​ផ្តោត​សំខាន់​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ ដែល​ប្តឹង​ដោយ​លោក​ អ៊ុំ​ សំអាន​៕