(ភ្នំពេញ)៖ នៅថ្ងៃទី០​៩ ខែសីហា ឆ្នាំ​២០១៦​ កម្លាំង​នគរបាលជាតិ​បាន​បង្ក្រាប បទល្មើស​ជួញ ដូរ​រក្សាទុក ​និង​ប្រើប្រាស់​គ្រឿងញៀន៩​ករណី​ ឃាត់ខ្លួន​មនុស្ស១៩​នាក់​ ក្នុងនោះមុខសញ្ញា​ជួញដូរ១៥​នាក់ និងមុខសញ្ញា​ប្រើប្រាស់៤​នាក់ ​រឹបអូស​បានមេ​តំ​ហ្វេ​តា​មីន ​(ice) ៨២៦.០៦​ក្រាម​, ១​កញ្ចប់​ធំ និង​២៦​កញ្ចប់​តូច​។​

ទីតាំង​ដែល​បង្ក្រាបបាន​រួមមាន​៖ ទី​១ មន្ទីរប្រឆាំងគ្រឿងញៀន ​បង្ក្រាប១​ករណីឃាត់ខ្លួន៣​នាក់, ទី​២-​ភ្នំពេញ​​ បង្ក្រាប២​ករណី​ (១​ដីកា​) ឃាត់ខ្លួន៨​នាក់, ទី៣-​កណ្ដាល​ ​បង្ក្រាប១​ករណីឃាត់ខ្លួនម្នាក់, ទី​៤-​បាត់ដំបង​ ​បង្ក្រាប១​ករណី​ ឃាត់ខ្លួនម្នាក់, ទី​៥-​សៀមរាប ​បង្ក្រាប១​ករណី​ឃាត់ខ្លួន៣​នាក់, ទី​៦-​ពោធិ៍សាត់​ បង្ក្រាប១​ករណី​ ឃាត់ខ្លួនម្នាក់, ទី​៧-​ព្រះវិហារ​ ​បង្ក្រាប១​ករណីឃាត់ខ្លួនម្នាក់, ទី​៨-​បន្ទាយមានជ័យ ​បង្ក្រាប១​ករណីឃាត់ខ្លួនម្នាក់៕