(​​​កំពង់ស្ពឺ)៖ គ្រូមន្តអាគមន៍ អូមអាម​ម្នាក់ បានលួងលោមបានឆបោកនារីម្នាក់នាំចូល​ផ្ទះសំណាក់​ ដើម្បីបញ្ចូល​មន្ត​អាគមន៍ ព្យាបាលជំងឺ​ ប៉ុន្តែបែរជាបង្ខំចាប់​រំលោភ រហូតបានសម្រេច ក៏​ត្រូវនារីរង​គ្រោះប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

​សមត្ថ​កិច្ចនគរបាលស្រុកឱ​រ៉ាល់​​បានប្រាប់ឱ្យដឹងថា​ ជនសង្ស័យ​ត្រូវបានឃាត់ខ្លួន ត្រង់ចំណុច​ភូមិ​ផ្សារកន្ទួត ឃុំសង្កែរសា​​​ទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហើយបញ្ជូនទៅកាន់ស្នងការដ្ឋាន​នគរបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី​ ០៦ ខែសីហា ឆ្នាំ២០១៦។

ជនសង្ស័យដែលឆបោកស្ត្រីរងគ្រោះយកទៅបង្ខំរំលោភក្នុងផ្ទះសំណាក់នោះមានឈ្មោះ  ឃិត នាង​ហៅគ្រូធំ​ អាយុ​ ៣៧ឆ្នាំ​ មានទីលំ​នៅភូមិលាក់កូប ឃុំលំហាច​ ស្រុកអង្គឈ្នួល​ ខេត្តកណ្តាល មុខរបរគ្រូមន្តអាគមន៍អូមអាម​ និងអតីតអ្នសារព័ត៌មានខ្មែរអប្សរា​។

ជននេះបានឆបោកយកនារីរគ្រោះ ទៅបញ្ចុះអំពេីអាបធ្មប់ បញ្ចូល​ញ្ញាណព្យាបាលជំងឺនិងយកទៅបំបួសនៅភ្នំគូលែន ប៉ុន្តែស្រាប់តែនាំចូលផ្ទះសំណាក់រួច​បង្ខំ​រួមភេទបានសម្រេច កាលពីថ្ងៃទី២៦ ខែ​កក្កដា ឆ្នាំ២០១៦។

នារីរងគ្រោះឈ្មោះ រ.ម.ល​​ អាយុ ២៦ឆ្នាំ នៅភូមិផ្សារកន្ទួត​ ឃុំសង្កែសាទប។

នគរបាល​ស្រុកឱរ៉ាល់​បានប្រាប់ថា​ សម្ភារៈ និងវត្ថុតាងដែល​ដកហូតបានរួមមាន៖
១- ម៉ូតូម៉ាកណៃហត ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AS-0018 ០១គ្រឿង។
២- ចិញ្ចៀន០១វង់​
៣- ទូរស័ព្ទដៃ02គ្រឿង
៤- ប័ណ្ណសម្គាល់ខ្លួន សារព័ត៌មានខ្មែរអប្សារា ០១សន្លឹក​
៥- អត្តសញ្ញាណប័ណ្ណទាហាន០១សន្លឹក
៦- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ចាស់01សន្លឹក​
៧- ប្រាក់ដុល្លារអាមេរិកក្រដាស ៥០ដុល្លារ ០១សន្លឹក, ក្រដាសប្រាក់ភូមា១,០០០ ០១សន្លឹក, ប្រាក់បាតថៃ២០បាត ០១សន្លឹក និងប្រាក់រៀលចំនួន១៦,០០០រៀល
៨- កាតគ្រីម៉ូតូ ០១សន្លឹក​
៩- ប័ណ្ណបេីកបរ ០១សន្លឹក
១០- រូបចម្លាក់ព្រះ8អង្គរូបសេះ០១
១១- ខ្សែអង្កាំ03ខ្សែនិងខ្សែកអំបោះ ០១ខ្សែ
១២- ខ្សែ ក ចែជ្រូក០១ខ្សែនិងធ្មេញសត្វ ០១កញ្ចប់
១៣- កូនកាំបិត០២ និងកូនកន្ត្រៃ០១ និង
១៤- សម្ភារៈថ្នាំបុរាណ​ខ្មែរសម្រាប់ព្យាបាល និងបោកប្រាស់អ្នកជំងឺមួយចំនួនទៀត៕