(ភ្នំពេញ)៖ អតីតអ្នកនិពន្ធ លោក សាន សេកសុខុម នៅព្រឹកថ្ងៃទី ០៤ ខែសីហា ឆ្នាំ២០១៦នេះ ផ្ទុះកូដកម្មតវ៉ា លើផលិតកម្ម Z Entertainment ដែលលួចចំលងស្នាដៃ។ ការផ្ទុះកូដកម្ម ពីអតីតអ្នកនិពន្ធ ក្នុង ផលិតកម្ម Z Entertainmentនេះ បានធ្វើឡើងបន្ទាប់ពី រឿងល្បុក្កតោចម្លែក ចាក់បញ្ចាំងជាង២​ខែ និងរឿង អមតៈ ដែលទើបបានចាក់បញ្ចាំង កាលពីល្ងាចម្សិលមិញ។

អតីតអ្នកនិពន្ធ លោក សាន សេកសុខុម បានផ្ទុះកូដកម្មអហិង្សាមួយ នៅមុខផ្សារទំនើប ស៊ីធីម៉ូល ដើម្បីទាមទារកម្មសិទ្ធបញ្ញា នៅក្នុងផលិតនេះ ដោយសារតែលោក ក៏បានចូលរួមចំណែក ក្នុងការតែងនិពន្ធរឿង ទាំងពីរនេះផងដែរ។

គួរបញ្ជាក់ថា នៅក្នុងបដា របស់លោក សាន សេងសុខុម បានសរសេរជាច្រើនចំណុច នៅក្នុងនោះ លោកបានទាមទារឲ្យផលិតកម្ម Z Entertainmentទទួលខុសត្រូវ ចំពោះមុខច្បាប់។ យ៉ាងណាក៏ដោយ ខាងភាគីផលិតកម្ម Z Entertainment វិញ បានប្រាប់គេហទំព័រ khmertalking ថាករណីនេះ លោក នឹងមានវិធានការចាត់ ការលើលោកសាន សេកសុខុម តាមផ្លូវច្បាប់៕