(ឡុងដ៍)៖ យោងតាមការបញ្ជាក់ពីប៉ូលិសប្រចាំទីក្រុងឡុងដ៍ បានឲ្យដឹងថា ជនសង្ស័យក្នុងករណីវាយប្រហារបណ្ដាល​ឲ្យ​មនុស្ស​ម្នាក់ស្លាប់ និង៥នាក់រងរបួសនោះ មានអាយុ ១៩ឆ្នាំ ហើយប្រហែលជា​មានបញ្ហា​ផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ។ នេះ​បើយោងតាម​ការចេញផ្សាយរបស់សារព័ត៌មាន BBC។

បើទោះបីជាប៉ូលិសមិនបានបញ្ជាក់អត្តសញ្ញា ឬព័ត៌មានលម្អិតណាមួយទាក់ទងនឹងជនសង្ស័យវាយប្រហារដោយកាំបិត​នៅ​កណ្ដាលទីក្រុងឡុងដ៍ក្ដី ប៉ុន្តែមន្ត្រីប៉ូលិសជាន់ខ្ពស់ បានបញ្ជាក់ឲ្យដឹងថា ជនសង្ស័យប្រហែលជាមានបញ្ហាសុខភាពផ្លូវចិត្ត និងមិនមានពាក់ព័ន្ធក្នុងករណីភេរវកម្មនោះទេ។

គួរបញ្ជាក់ផងដែរថា ក្រោយពីមានករណីវាយប្រហារនេះ ប៉ូលិសទីក្រុងឡុងដ៍ និង​ភ្នាក់ងារស៊ើបអង្កេតបាន​ធ្វើការ​ឃុំខ្លួន​ជន​សង្ស័យ និងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរក​ឲ្យដឹងពីមូលហេតុច្បាស់លាស់៕