(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ​ បាននឹងកំពុងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅសាលាខេត្តព្រះសីហនុ។

ការចុះជួបសំណេះសំណាលនេះ គឺយុទ្ធការរបស់សម្តេចតេជោ ក្នុងចុះជួបមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទូទាំង២៥ រាជធានី-ខេត្ត ប្រទេសកម្ពុជា។

នៅព្រឹកមិញ សម្តេចតេជោ ហ៊ុន​ សែន ទើបតែបានបញ្ចប់ការជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធខេត្តកែប ខណៈម្សិលមិញ សម្តេចបានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធខេត្តកំពត។

គិតទាំងខេត្តព្រសីហនុនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ចំនួន៩ខេត្តហើយ រួមមាន បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប និងព្រះសីហនុ៕ ​