(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គឺនហេ បានទទួលរងនូវវិបត្តិបន្ថែមទៀតហើយ តាមរយៈអត្រា ធ្លាក់ចុះយ៉ាងគំហុកនៃអ្នកគាំទ្រលោកស្រីរហូតដល់ទៅពីរខ្ទង់ក្នុងរយៈពេលជិតមួយខែប៉ុណ្ណោះ បន្ទាប់ពីការយល់ព្រម ឲ្យអាមេរិកនាំប្រព័ន្ធការពារគ្រាប់មីស៊ីល មកបំពាក់នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹករសៀលថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦។

តាមការស្ទង់មតិ Research View ពីចម្លោះថ្ងៃទី២៩ ដល់ ៣១ ខែកក្កដា កន្លងទៅនេះ នៅក្នុងខេត្ត North Gyeongsang ដែលជាទីកន្លែងស្នូលរបស់គណបក្ស Saenuri របស់លោកស្រី ផាក នោះបានបង្ហាញលទ្ធផលដ៏គួរឲ្យ តក់ស្លុតគឺ ពិន្ទុលោកស្រីបានធ្លាក់បន្ថែម ១៤,៨ ភាគរយទៀត ពីដើមខែទៅដល់ ២៧,៧ភាគរយនៅចុងខែកក្កដា ដែលវាមានន័យបច្ចុប្បន្ននេះ អ្នកគាំទ្រលោកស្រីមានអ្នកគាំទ្រគំរោងតែ ២៧,៧ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការស្ទង់មតិខាងលើនេះ ត្រូវបានធ្វើឡើងដោយមានមនុស្សចូលរួមចំនួន ១,២២៤នាក់ ដោយក្នុងនោះ មាន ៥៧,៧ ភាគរយទៅហើយ ដែលបានបង្ហាញការប្រឆាំងផែនការដាក់ពង្រាយ THAAD ដែលលោកស្រី ផាក បានព្រមព្រៀងជាមួយសហរដ្ឋអាមេរិក៕