(ព្រះសីហនុ)៖ បន្ទាប់ពីដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញមកសំណេះសំណាលជាមួយមន្ដ្រីរាជការ នៅសាលាខេត្តព្រះសីហនុមកនោះ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ ប្រជាពលរដ្ឋ៨៦៩គ្រួសារ ដែលមានបញ្ហាដីធ្លី បាននាំគ្នាមកប្រមូលនៅមុខសាលាខេត្ត ដើម្បីសុំការអន្ដរាគមន៍ពីសម្ដេចតេជោ ឲ្យជួយដោះស្រាយបញ្ហារបស់ពួកជាមួយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង និងក្រុមហ៊ុនផលិតទឹកស្អាត។

ក្រោយពេលតវ៉ានោះ គេឃើញ លោក យន្ដ មីន អភិបាលខេត្តព្រះសីហនុ និងក្រុមការងារ បានចេញមកទទួលញាតិរបស់ប្រជាពលរដ្ឋ ហើយបានអនុញ្ញាតឲ្យតំណាងប្រជាពលរដ្ឋ ចូលក្នុងសាលប្រជុំដើម្បីពិភាក្សា និងដោះស្រាយពីបញ្ហានេះ។ ប៉ុន្តែសម្រាប់ដំណោះស្រាយនោះ គេមិនទាន់ដឹងនៅឡើយទេរវាងការដោះស្រាយរបស់អភិបាលខេត្ត និងប្រជាពលរដ្ឋ៕