(ភ្នំពេញ)៖ បន្ទាប់ពីក្រសួងការបរទេស និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំ ប្រទេសម៉ាឡេស៊ី ជួយអន្តរាគមន៍ចំពោះពលរដ្ឋខ្មែរ ដែលកំពុងជាប់ពន្ធនាគារនៅម៉ាឡេស៊ីរួចមក ទីបំផុតពលរដ្ឋខ្មែរ ទាំងនេះ ត្រូវបានអាជ្ញាធរម៉ាឡេស៊ី សម្រេចដោះលែង ហើយនឹងបញ្ជូនមកដល់ស្រុកកំណើតវិញនាល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦នេះ។

សូមបញ្ជាក់ថា ពលរដ្ឋខ្មែរចំនួន១៨នាក់ ត្រូវបានអាជ្ញា​ធរម៉ាឡេស៊ី​ ចាប់ដាក់ឃុំនៅពន្ធនាគារ Bukit Jalil ពាក់ព័ន្ធបទល្មើសមួយចំនួន។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ី បានយល់ព្រមដោះលែងពលរដ្ឋខ្មែរ នៅពន្ធនាគារ Bukit Jalil ចំនួន១៨នាក់ ហើយស្ថានទូតក៏បានទំនាក់ទំនងជាមួយអង្គការ អន្ដរជាតិទេសន្ដរប្រវេសន៍ (IOM) សុំឲ្យជួយដោះស្រាយសំបុត្រយន្ដហោះ សម្រាប់មាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរទាំង១៨នាក់នេះ។ ​ក្នុងសេចក្ដីប្រកាសដដែល បានបញ្ជាក់បន្ថែមថា ជាលទ្ធផលពលរដ្ឋ៥នាក់ នឹងមកដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ​នៅល្ថាចនេះ តាមជើងយន្ដហោះលេខMH762៕

​សូមអាន​សេចក្ដីប្រកាសព័ត៌មាន ទាំងស្រុងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ ខាងក្រោមនេះ៖