(ពោធិ៍សាត់)៖ លោក ងី វិរៈ អតីតនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ ត្រូវបានផ្លាស់ប្តូរតំណែងថ្មី ជានាយកខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ជំនួសលោក ឆៃ សារ៉ាន់ ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់មុខតំណែងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ធ្វើឡើងនៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម តំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់, លោក ឈុន សុង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពី តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ នានាជុំវិញខេត្ត និងភ្ញៀវកិត្តិយស ជាច្រើននាក់ផងដែរ៕