(កូរ៉េខាងត្បូង)៖ មន្រ្តីយោធាកូរ៉េខាងត្បូង បានថ្លែងប្រាប់សារព័ត៌មាន Reuters ឲ្យដឹងភ្លាមៗថា យោធាកូរ៉េខាងជើង បានបាញ់ផ្លោងគ្រាប់មីស៊ីលទៀតហើយ ដោយធ្លាក់ចូលទៅកាន់សមុទ្រ នេះបើយោងតាមសារព័ត៌មានចេញផ្សាយមុននេះបន្តិច នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦។

តាមមន្រ្តីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ការបាញ់ផ្លោងគ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនេះ ធ្វើឡើងនៅវេលាម៉ោង ៧៖៥០នាទីព្រឹកថ្ងៃពុធនេះ ម៉ោងនៅក្នុងតំបន់៕